អភិបាលរាជធានីភ្នំពេញ ប្រកាសយកកំណាត់ផ្លូវធំៗចំនួន១១ខ្សែ ជាអទិភាពមុនគេ ដើម្បីរៀបចំសណ្តាប់ធ្នាប់ ដោយសារការរំលោភ យកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន

FN ៖ រដ្ឋបាលរាជធានីភ្នំពេញបានសម្រេចរួចហើយ ក្នុងការកំណាត់យកផ្លូវធំៗចំនួន១១ នៅក្នុងរាជធានីភ្នំពេញ ជាអទិភាពមុនគេដើម្បីរៀបចំសណ្តាប់ធ្នាប់ ខណៈដែលកំណាត់ផ្លូវជាច្រើន ត្រូវបានប្រជាពលរដ្ឋមួយចំនួនណានោះ បានរំលោភយកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន មិនខ្វល់ខ្វាយ ពីការកកស្ទះចរាចរណ៍នោះ។ អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ លោក ម៉េត មាសភក្តី បានឲ្យដឹងថា ចំពោះការសម្រេចរបស់រដ្ឋបាលរាជធានីភ្នំពេញបែបនេះ ត្រូវបានធ្វើឡើងក្នុងកិច្ចប្រជុំនៃការពង្រឹកសន្តិសុខ សណ្តាប់ធ្នាប់រាជធានីភ្នំពេញ ក្រោមអធិបតីភាពលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ ដោយមានការចូលរួម ពីឧត្ដមសេនីយ៍ តំណាងស្នងការនគរបាលរាជធានី មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងលោកអភិបាលខណ្ឌទាំង១២ នារសៀលថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៧នេះ។ ក្រោយចប់កិច្ចប្រជុំនោះលោក ម៉េត មាសភក្តី បានបញ្ជាក់ថា «កិច្ចប្រជុំខាងលើនេះ លោកអភិបាលរាជធានីភ្នំពេញ បានផ្តោតសំខាន់ទៅលើការរៀបចំសណ្តាប់ធ្នាប់សាធារណៈ ពោលគឺបន្ទាប់ពីស្តាប់របាយការណ៍របស់លោកអភិបាលខណ្ឌទាំង១២ហើយនោះ អង្គប្រជុំក៏បានពិភាក្សាពីភាពលំបាក បញ្ហាប្រឈមនានាផងដែរ។ ប៉ុន្តែទោះបីជា មានបញ្ហាប្រឈម និងលំបាកយ៉ាងក្តីលោកអភិបាល នៅតែជំរុញការរៀបចំសណ្តាប់ធ្នាប់សាធរាណៈនេះឲ្យបាន ព្រោះវាជាកង្វល់របស់ប្រជាពលរដ្ឋ»។ លោកបន្តថា លោកអភិបាលបានសម្រេចយកផ្លូវធំៗចំនួន១១ ជាអត្តិភាពមុនគេ ក្នុងការរៀបចំសណ្តាប់ធ្នាប់ ក្នុងនោះរួមមាន៖ មហាវិថីព្រះនរោត្តម ព្រះសីសុវត្ថិ ព្រះសីហនុ … Continue reading អភិបាលរាជធានីភ្នំពេញ ប្រកាសយកកំណាត់ផ្លូវធំៗចំនួន១១ខ្សែ ជាអទិភាពមុនគេ ដើម្បីរៀបចំសណ្តាប់ធ្នាប់ ដោយសារការរំលោភ យកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន